University of Management and Economics
នៅថ្ងៃសៅរ៌ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩
ប្រធានការិយាល័យរដ្ឋបាលនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME)បានដឹកនាំនិស្សិតចំនួន៣០នាក់ ចូលរួមសិក្ខាសាលាស្តីពី ស្រ្តី និងយុវជន ក្រោមប្រធានបទ ការចូលរួមរបស់ស្រ្តីក្នុងការសម្រេចចិត្ត នៅសណ្ឋាគារខេមរាបាត់ដំបង១ ដែលសិក្ខាសាលានេះរៀបចំដោយ អង្គការតម្លាភាពកម្ពុជាសហការជាមួយ ជំនួយពីពលរដ្ឋសហរដ្ឋអាមេរិក ហៅកាត់ថា USAID នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ។
នៅថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME បានដឹកនាំនិស្សិតទៅចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការចុះបញ្ជីម៉ាក ការចុះបញ្ជីម៉ាកតាមប្រព័ន្ធម៉ាឌ្រីដ ដែលរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង នៅសាលសន្នសិទ្ធសាកលវិទ្យាល័យបាត់ដំបង
នៅថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩
ថ្នាក់ដឹកនាំសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តបាត់ដំបង បានដឹកនាំនិស្សិតចូលរួមសម្អាតបរិស្ថាននៅក្នុងទិវាទីក្រុងស្អាតដែលរៀបចំដោយ សាលាខេត្តបាត់ដំបង ដោយគោលដៅសំអាតចាប់ពីមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ទៅដល់រង្វង់មូលព្រាប ស ។
*ខេត្ត បាត់ដំបង ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៨
នាព្រឹកថ្ងៃសៅរ៍ ១កើត ខែមិគសិរ ឆ្នាំចរ សំរិទ្ធិស័ក ព.ស.​២៥៦២ ត្រូវនឹងថ្ងៃទី៨ ធ្នូ ២០១៨ នេះ តំណាងសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME)បានដឹកនាំនិស្សិតចំនួន ៦០នាក់ ចូលរួម សិក្ខាសាលាផ្សព្វផ្សាយស្តីពី អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា នៅសណ្ឋាគារ ខេមរាខេត្តបាត់ដំបង ។
*ខេត្ត បាត់ដំបង ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧
នាព្រឹកថ្ងៃទី១៨ ធ្នូ ២០១៧ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME)បានដឹកនាំនិស្សិតចំនួន ចំនួន ៥០នាក់ ចូលរួមអបអរសាទរ ទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ដែលប្រារព្វធ្វើនៅសាលមហោស្រពស្ទឹងសង្កែរ ខេត្តបាត់ដំបង។
*ខេត្ត បាត់ដំបង ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៧
សកម្មភាព និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME)ចូលរួមអបអរសាទរ ទិវាបរិស្ថានជាតិ នាព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០១៧ នៅសួននាគសន្តិភាពក្រុងបាត់ដំបង និង ធ្វើការរើសសម្រាមសំអាតទីក្រុង ពីចំណុច រង្វង់មូលលោកតាដំបងក្រញ៉ូង រហូតកល់ រង្វង់មូលព្រាបស ។
ដើម្បី​ចូលរួមអបអរសាទរ ទិវាបរិស្ថានជាតិ ២៣ វិច្ឆិកា ២០១៧ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) បានដឹកនាំនិស្សិតចំនួន ៥០រូប ធ្វើការរើសសម្រាម សំអាតទីក្រុង នៅព្រឹកថ្ងៃទី២២ វិច្ឆិកា ២០១៧ ដែលចាប់ផ្តើម ពីទីតាំង សួនសុវ័ន្ត ឆ្ពោះទី ស្របតាមសួនមាត់ស្ទឹង រហូតដល់ គោលដៅ ស្ពាន សម្តេច ក្រឡាហោម ស ខេង ។
*ខេត្ត បាត់ដំបង ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៧
សកម្មភាពដឹកនាំនិស្សិត បន្ទប់ LM ចំនួន ១៨ នាក់ ចូលរួមពិធីដាំកូនឈើ នៅលើទំនប់លេខ១ នៅក្នុងឃុំ វាលទ្រា ខេត្តបាត់ដំបង ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង និង លោកជំទាវ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។
*ខេត្ត បាត់ដំបង ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧
នៅព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៧ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច បានដឹកនាំនិស្សិត ចំនួន ១០នាក់ ទៅចូលរួម អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីតាំងសួននាគ សន្តិភាព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម មាស វិសិទ្ធ អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ហឿង សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្ត បាត់ដំបង ។
*ខេត្ត បាត់ដំបង ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧
នៅព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៧ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច បានដឹកនាំនិស្សិត ចំនួន ១៣នាក់ ចូលរួមកម្មវិធីបើកការប្រគួត កីឡាបាល់ទះ បុរសដណ្តើមពានរង្វាល់ សហភាពសហព័ន្ទ យុវជនកម្ពុជា ខេត្តបាត់ដំបង លើកទី១ ឆ្នាំ២០១៧ នៅវេលាម៉ោង ២:៣០នាទីរសៀល នៅទីលានកីឡាផ្សារ ភួ ពុយ ។
*ខេត្ត បាត់ដំបង ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៧
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច បានដឹកនាំនិស្សិត បន្ទប់ I ចំនួន ៥០នាក់ ទៅចូលរួម សិក្ខាសាលា ស្តីពី សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធមនុស្ស និង​ការអភិវឌ្ឍន៍ ដែលរៀបចំដោយគណៈកម្មាធិការសិទ្ធមនុស្ស កម្ពុជា សហការជាមួយ សាលាខេត្ត បាត់ដំបង ហើយប្រារព្វធ្វើ នៅសាលប្រជុំ សាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពង់ ឯឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្ត បាត់ដំបង ។
*ខេត្ត បាត់ដំបង ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៧
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ការិយាល័យរដ្ឋបាលនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច បានដឹកនាំនិស្សិត បន្ទប់ I ចំនួន ៦០នាក់ ទៅចូលរួម ទិវាបរិស្ថានជាតិ និង រើសសម្រាម សំអាតទីក្រុង ដែលប្រារព្វនៅក្នុងបរិវេណ សួននាគ សន្តិភាព ក្រោមអធិបតីភាព ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ណ បន្ទាប់ពី សុន្ទរកថា ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ណ បានបញ្ចប់ ក្រុមការងារបរិស្ថាន ក៏បានបែងចែកទីកន្លែង សម្រាប់សិស្ស និស្សិត ឱ្យធ្វើការរើសសម្រាម សម្អាតទីក្រុង ទៅតាមគោលដៅ ផ្សេងៗគ្នា ដោយឡែក និស្សិត UME យើងត្រូវបានឱ្យមករើសសម្រាម តាមបណ្តោយផ្លូវ មុខ សាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច រហូតដល់ ជាប់នឹងផ្លូវកាត់មាត់ស្ទឹងសង្កែ។